អ្នកជំនាញនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឱ្យដឹងពីភាពមិនប្រក្រតីមួយចំនួននៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP) ។ នេះបើយោងតាមលោក Rafael Grossi អគ្គនាយក IAEA។

សេវាសារព័ត៌មានរបស់អង្គការពិភពលោក បានដកស្រង់សម្តីលោក Grossi ថា បុគ្គលិក IAEA ដែលមានវត្តមាននៅរោងចក្រ រាយការណ៍ពីសកម្មភាពយោធាជារៀងរាល់ថ្ងៃ ជារឿយៗនៅជិតរោងចក្រនេះ។ លើសពីនេះនៅថ្ងៃខ្លះ មានការរាយការណ៍ថាបានឮសំឡេងផ្ទុះ និងសំឡេងកាំភ្លើងញឹកញាប់ផងដែរ។
ជាលទ្ធផលនៃការវាយប្រហារដោយគ្រាប់ផ្លោងរបស់អ៊ុយក្រែន រោងចក្រថាមពលនុយក្លេអ៊ែរ ត្រូវបានកាត់ផ្តាច់ទាំងស្រុងពីប្រភពអគ្គិសនីខាងក្រៅទាំងអស់ កាលពីថ្ងៃទី ២៣ ខែកញ្ញា។ វាជាឧប្បត្តិហេតុលើកទី ១០ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែន។
ក្រោយមក តំបន់ជុំវិញ ZNPP ត្រូវបានស្ងប់ស្ងាត់ ដោយមានការសម្របសម្រួលរបស់ IAEA ឱ្យភាគីជម្លោះជៀសវាងការប្រឈមមុខដាក់គ្នានៅក្បែរទីតាំងនោះ ដើម្បីកុំឱ្យមានហានិភ័យ៕


ដោយ៖ពេជ្រ
