អ្នកស្លាប់ឡើងដល់ ៩៤ នាក់ហើយ ក្នុងហេតុការណ៍ឆេះអគារនៅហុង​កុង​

នាយកដ្ឋានពន្លត់អគ្គីភ័យ បានបញ្ជាក់ពីចំនួនអ្នកស្លាប់ក្នុងហឹតុការណ៍ភ្លើងឆេះអគារនៅហុងកុង ដោយកើនឡើងដល់ ៩៤ នាក់។

មនុស្សចំនួន ៩៤ នាក់ហើយដែលរកឃើញថាស្លាប់ និង ២៧៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីអគ្គីភ័យដ៏សាហាវមួយបានបំផ្លាញអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងសង្កាត់ Tai Po នៃទីក្រុងហុងកុង។

ក្នុងចំណោមអ្នករងរបួសដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មានមនុស្ស ៤៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ។

អគ្គីភ័យនេះ ត្រូវបានឆាបឆេះ នៅម៉ោង ២ និង ៥១ នាទីរសៀលថ្ងៃពុធហើយអណ្ដាតភ្លើងបន្តរីករាលដាលយ៉ាងលឿន បង្កឱ្យឆេះក្នុងទំហំធំតែម្ដង។ គេសង្កេតឃើញផ្សែងដ៏ខ្មៅងងឹតយ៉ាងក្រាស់ ចេញមកពីតំបន់Wang Fuk Court ដែលជាប្លុកមានអគារខ្ពស់ៗនៅហុងកុង។ 

ទោះជាយ៉ាងណា មូលហេតុចម្បងដែលនាំឱ្យអគ្គីភ័យឆាបឆេះឡើងគេនៅមិនទាន់អាចកំណត់បាននៅឡើយនោះទេ ខណៈអ្វីដែលធ្វើឱ្យឆេះលឿនបែបនេះ គេវាយតម្លៃថាមកពីសំណង់ និងសម្ភារៈនៃអគារគឺជារបស់សុទ្ធតែងាយនឹងឆេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment