អភិបាលរដ្ឋ Louisiana និងជាបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅ Greenland លោក Jeff Landry បាននិយាយថា ប្រទេសដាណឺម៉ាក បាន កាន់កាប់កោះនេះឡើងវិញ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ដែលជាទង្វើខុសច្បាប់របស់អង្គការសហប្រជាជាតិ។

លោក Landry បានបង្ហោះថា ប្រវត្តិសាស្ត្រគឺចាំបាច់។ សហរដ្ឋអាមេរិកបានការពារអធិបតេយ្យភាពរបស់ Greenland ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ នៅពេលដែលប្រទេសដាណឺម៉ាក គ្មានលទ្ធភាពគ្រប់គ្រង។ បន្ទាប់ពីសង្គ្រាម ប្រទេសដាណឺម៉ាក បានកាន់កាប់វាឡើងវិញ ដោយដើរចេញ និងមិនអើពើនឹងច្បាប់របស់អង្គការសហប្រជាជាតិ។
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាបេសកជនពិសេសរបស់ប្រទេសនេះប្រចាំនៅ Greenland។ បន្ទាប់ពីការតែងតាំង លោក Landry បានលើកឡើងថា លោក នឹងខិតខំដើម្បីនាំយកកោះនេះមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ
