នៅវេលាម៉ោង៤រសៀលនេះ U17 កម្ពុជា ត្រូវប្រកួតជាមួយ U17 កោះហ្គាំ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2026 ពូលB ខណៈក្រុមទាំងពីរគឺអស់ឱកាសប្រជែងទៅវគ្គបន្ទាប់ដូចគ្នា និងមិនទាន់ស្គាល់ពាក្យថាឈ្នះដូចគ្នាក្រោយឆ្លងកាត់៣ប្រកួត។ដូច្នេះរង ចាំមើលថារសៀលនេះក្រុមណាទទួលបាន៣ពិន្ទុជាលើកដំបូង។
គួរឲ្យដឹងថា ឆ្លងកាត់៣ប្រកួតកន្លងមកគឺ កម្ពុជា ចាញ់ ប៉ាគីស្ថាន ៣-១ ចាញ់ឡាវ ៥-0 និងចាញ់យេម៉ែន ៣-0 ខណៈកោះហ្គាំ ចាញ់ឡាវ ៨-0 ចាញ់យេម៉ែន ១០-០ និងចាញ់ម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ៩-០។
ចំណែការប្រកួតចុងក្រោយកម្ពុជា ប៉ះកៀហ្ស៊ីស៊ីស្ថាន នៅថ្ងទី៣០ ខែវិច្ឆិកា ខណៈកោះហ្គាំ ជួបប៉ាគីស្ថាន ៕

