រកឃើញអ្នកស្លាប់បន្ថែមជិត ១០០នាក់ហើយ ដោយសារទឹកជំនន់នៅវៀតណាម

ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់វាយប្រហារនៅតំបន់កណ្តាលប្រទេសវៀតណាម បានកើនឡើងដល់ ៩៨នាក់ ដោយ ១០នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ នេះបើយោងតាមរបាយការណ៍ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម នៅថ្ងៃពុធនេះ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ផ្ទះជាង ២០០០ខ្នង រងការខូចខាត និង ៤២៦ ខ្នងផ្សេងទៀតដួលរលំទាំងស្រុង។

ទឹកជំនន់ បានជន់លិចស្រូវ និងដំណាំផ្សេងៗទៀតជាង ៥១.៨០០ ហិកតា និងសត្វបក្សី និងសត្វពាហនៈជាង ៩២០.៨០០ក្បាល ត្រូវបានសម្លាប់ និងហូរតាមទឹក។

អាជ្ញាធរ បានបញ្ជាក់ថា ទំហំនៃការខាតបង់សេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១៤,៣ពាន់ពាន់លានដុងវៀតណាម (ប្រហែល ៥៧០ លានដុល្លារអាមេរិក) ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment