តម្លៃប្រេងបានហក់ឡើងវិញបន្តិច នៅថ្ងៃពុធនេះ បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ ចំពេលមានសញ្ញាថាអ៊ុយក្រែន កំពុងខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដែលទំនងជានាំឱ្យបញ្ចប់ទណ្ឌកម្មអន្តរជាតិលើការផ្គត់ផ្គង់។
ប្រេងឆៅ Brent បានកើនឡើង ១៩ សេន ឬ ០.៣ភាគរយ ស្មើនឹង ៦២.៦៧ដុល្លារ ក្នុងមួយបារ៉ែល។ ខណៈប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានកើនឡើង ១៤ សេន ឬ ០.២៤ ភាគរយ ស្មើនឹង ៥៨.០៩ ដុល្លារ ក្នុងមួយបារ៉ែល។
ប្រេងទាំងពីរបានធ្លាក់ចុះ ៨៩ សេន កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រាប់មេដឹកនាំអឺរ៉ុបនៅក្នុងសុន្ទរកថាមួយថា លោក ត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់ការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ហើយថាមានតែចំណុចមួយចំនួននៃការមិនចុះសម្រុងគ្នាប៉ុណ្ណោះដែលនៅសល់៕

ដោយ៖ ពេជ្រ
