ក្រឡាប់ឡានក្រុងនៅអ៊ីរ៉ង់ សម្លាប់មនុស្ស និងរបួសជាង ៤០នាក់

មនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ និង ៤៣នាក់ផ្សេងទៀតរងរបួស ដោយសារឡានក្រុងមួយគ្រឿងក្រឡាប់ កាលពីថ្ងៃអង្គារ នៅលើផ្លូវវាងទីក្រុងមួយក្នុងខេត្ត Khorasan Razavi ភាគឦសានប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារដដែល បានរាយការណ៍ថា ហេតុការណ៍នេះកើតឡើង កាលពីព្រឹកថ្ងៃអង្គារ នៅលើផ្លូវរវាងស្រុក Sabzevar និង Bardaskan ដោយសម្លាប់មនុស្ស ២ នាក់ នៅកន្លែងកើតហេតុ ដោយបន្ថែមថា អ្នករងរបួស ដែលខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ស្រុក Sabzevar មានទីតាំងស្ថិតនៅចម្ងាយ ២៣០ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Mashhad ។ មូលហេតុដែលនាំឱ្យឡានក្រុងមួយនេះក្រឡាប់ នៅមិនទាន់ដឹងនៅឡើយនោះទេ ខណៈអាជ្ញាធរ មិនបានបញ្ជាក់ថា នឹងចសប់ផ្ដើមប្រតិបត្តិការស៊ើបអង្កេតនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment