ប្រទេសចិន៖ លោក ពុយ គា បានដឹកនាំគណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជាធ្វើទស្សនៈកិច្ចភូមិកំណើតព្រិលនៅនៅភាគឦសាននៃប្រទេសចិន ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ភូមិដែលជាបណ្តុំផ្ទះទឹកកក ត្រូវបានគេដាក់ឈ្មោះថា “ទីក្រុងព្រិល” ដែលគ្របដណ្តប់ដោយទឹកកកកម្រាស់ជាង២ម៉ែត្រ និងមានសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់ -៥០ អង្សារ។ រដូវកាលធ្លាក់ព្រិលមានរយៈពេល៣ខែ ចាប់ពីខែវិច្ឆិកា ដល់មករា។
រហូតមកដល់បច្ចុប្បន្ន មានអ្នកភូមិជាម្ចាស់ស្រុកជាង១០០គ្រួសារប៉ុណ្ណោះដែលនៅបន្តរក្សាកម្មសិទ្ធិដីធ្លីនិងនិងផ្ទះសម្បែង ហើយរកប្រាក់ចំណូលបានខ្ពស់ពីវិស័យទេសចរណ៍ ខណៈរដ្ឋាភិបាលមិនអនុញ្ញាត្តឲ្យពលរដ្ឋចិនផ្សេងទៀតមកកាន់កាប់ដីធ្លីក្រៅពីប្រកបអាជីវកម្មឡើយ។
ឆ្នាំមុន រយៈពេល១០៣ថ្ងៃ ទីក្រុងព្រិលមួយនេះ ទទួលបានភ្ញៀវទេសចរ ១.៤៦ លាននាក់។ ភ្ញៀវទេសចរភាគច្រើនជាពលរដ្ឋចិន រីឯទេសចរបរទេស ច្រើនមកពីអាស៊ីអាគ្នេយ៍ ជាពិសេសមកពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើយោងតាមលោក Feng Huiqiang ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ព្រៃឈើ ខេត្ត Heilongjiang។
ក្រៅពីវប្បធម៌ទឹកកក និងព្រិល លក្ខណៈពិសេសដ៏លេចធ្លោបំផុតរបស់ទីក្រុងនេះគឺវប្បធម៌កាប់ព្រៃឈើដោយអ្នកភូមិ បានវិវត្តន៍ពីអ្នកកាប់ឈើទៅជាអ្នកការពារព្រៃឈើ រហូតក្លាយជាអ្នកមានដោយជំនាញទេសចរណ៍
ទីក្រុងព្រិល (China’s Snow Town) ស្ថិតនៅក្នុងខេត្ត Heilongjiang។









