ត្រាំ សម្រេចមិនដាក់កំហិតឱ្យអ៊ុយក្រែន ចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពត្រឹមថ្ងៃទី ២៧ នេះទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មិនមានការកំណត់កាលបរិច្ឆេទដ៏លំបាកណាមួយសម្រាប់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែននោះទេ។

លោក ត្រាំ បានលើកឡើងបែបនេះ នៅពេលដែលអ្នកកាសែតសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា អាមេរិក កំណត់កាលបរិច្ឆេទដោយទុកពេលឱ្យអ៊ុយក្រែន ចុះហត្ថលេខានៅត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកា។

ក្រោយការដាក់ចេញនូវផែនការសន្តិភាព ២៨ ចំណុចរួចមក មានការចុះផ្សាយថាលោក ត្រាំ ទុកពេលឱ្យអ៊ុយក្រែន ដើម្បីចុះហត្ថលេខាត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកា ហើយព្រមានពីផលវិបាកបើធ្វើមិនទាន់ថ្ងៃកំណត់។

ភាគីអ៊ុយក្រែន ហាក់នៅស្ទាក់ស្ទើនឹងចំណុចមួយចំនួនពាក់ព័ន្ធនឹងការធ្វើសម្បទានទឹកដី រួមទាំងត្រូវដកទ័ពថយពីតំបន់ដែលខ្លួនគ្រប់គ្រង ដែលលោក ហ្សេលេនស្គី ធ្លាប់និយាយថាជារឿងដ៏លំបាកបំផុតសម្រាប់លោក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment