ត្រាំ ប្រាប់រុស្ស៊ី-អ៊ុយក្រែន កុំគិតច្រើន ហើយទទួលយកលក្ខខណ្ឌទាំងអស់ដែលលោក ដាក់ចេញ

មន្ត្រីសេតវិមានម្នាក់ បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកការបញ្ចប់ជម្លោះនៅអ៊ុយក្រែនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន លើលក្ខខណ្ឌណាមួយដែលភាគីទាំងពីរយល់ថាអាចទទួលយកបាន។

យោងតាមមន្ត្រីដដែល បានលើកឡើងថា លោក ត្រាំ ថាគោលដៅចុងក្រោយគឺសន្តិភាព។ នោះជារឿងសំខាន់បំផុតដែលអាចសម្រេចបាន ដោយបន្ថែមថា លោក ត្រាំ នឹងទទួលយកកិច្ចព្រមព្រៀងណាមួយដែលភាគីទាំងពីរអាចព្រមព្រៀងគ្នាបានលឿនតាមដែលអាចធ្វើទៅបាន។

 លោក ត្រាំ ចង់ឱ្យជម្លោះនេះចប់មិនថាកិច្ចព្រមព្រៀងសន្តិភាពត្រូវការអ្វីនោះទេ ដោយបន្ថែមថា លោក ប្រាកដថាភាគីទាំងពីរកំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយ។

ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបង្ហោះលើ X ថា ការចរចាដោយមានការចូលរួមពីទីក្រុងមូស្គូ វ៉ាស៊ីនតោន និងគៀវ គឺត្រូវបានទាមទារដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ទាក់ទងនឹងការដោះស្រាយជម្លោះអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានស្នើផែនការចំនួន ២៨ចំណុច សម្រាប់ការដោះស្រាយជម្លោះជាមួយអ៊ុយក្រែន ដែលបង្កឱ្យមានការមិនពេញចិត្តក្នុងចំណោមដៃគូរបស់ទីក្រុងគៀវនៅអឺរ៉ុប។ នៅថ្ងៃទី ២៣ ខែវិច្ឆិកា សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានធ្វើកិច្ចពិគ្រោះយោបល់នៅទីក្រុងហ្សឺណែវលើផែនការនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានហៅកិច្ចប្រជុំនេះថាមានផលិតភាពបំផុត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment