នៅវេលាម៉ោង១៦៖០០នាទីរសៀលនេះ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៧ឆ្នាំ បន្តជួបក្រុមជើងខ្លាំង U17 យេម៉ែន ក្នុងវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup ពូល B នាកីឡដ្ឋាន Dostuk Arena ប្រទេសប្រទេសកៀហ្ស៊ីស៊ីស្ថាន។
សម្រាប់ការប្រកួតលើកទី២ កន្លងទៅ U-17 កម្ពុជា ធ្វើមិនបានល្អឡើយដោយប្រកួតចាញ់ទាំង២ប្រកួត កឺចាញ់ប៉ាគីស្ថាន ដោយលទ្ធផល ៣-១ និងចាញ់ក្រុមមកពីតំបន់អាស៊ានដូចគ្នាឡាវ ៥-១ ខណៈ U17 យេម៉ែន ឆ្លងកាត២ប្រកួតឈ្នះទាំង២ គឺឈ្នះក្រុមម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ២-០ និងឈ្នះកោះហ្គាំ ១០-០។ ការប្រកួតនេះបើកម្ពុជា ចាញ់គឺអស់ឱកាសប្រជែងកៅអីទៅវគ្គបន្តហើយ។
ចំណែកការប្រកួតបន្ទាប់ កម្ពុជា ប៉ះកោះហ្គាំ ថ្ងៃទី២៨ និងចុងក្រោយប៉ះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

