FIFA ​បញ្ជាក់ថា ​Ronaldo អាចបង្ហាញខ្លួនបាននៅការប្រកួតបើកឆាក World Cup 2026

កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់ពិភណលោក ដែលហៅកាត់ថា ​FIFA បានចេញមក​បញ្ជាក់ច្បាស់ៗ​ថា Cristiano Ronaldo មាន​សិទ្ធិ​លេង​គ្រប់​ការ​ប្រកួត​របស់ក្រុមជម្រើសជាតិ​ព័រទុយហ្គាល់​​ រួមទាំងការប្រកួតបើកឆាក World Cup ២០២៦ ផងដែរ ។

ប្រធានក្រុមជម្រើសជាតិ​ព័រទុយហ្គាល់រូបនេះ​ត្រូវ​បាន​គេ​ដាក់​ពិន័យ​ព្យួរ ១ ប្រកួត​បន្ទាប់​ពីទទួលបាន​កាត​ក្រហម​​​ទល់​នឹង​អៀរឡង់ ហើយ​ Ronaldo ​បាន​អនុវត្ត​បម្រាម​នោះ​រួច​ហើយ​ទល់​នឹង​អាមេនី។ នោះមានន័យថា Ronaldo នឹងមិនខកខានការប្រកួតមួយសម្រាប់ព័រទុយហ្គាល់នោះទេ រួមទាំងការប្រកួតបើកឆាក World Cup !។ នេះចាត់ទុកថាជាដំណឹងដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ CR7 ទាំងអស់គ្នា!៕

Written by 

Related posts

Leave a Comment