នៅព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារភស្តុភារ ហិរញ្ញវត្ថុ ខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២៥។







