Everton យកឈ្នះ Man U​t​d ១-០ ទោះសល់គ្នា១០នាក់​

Everton បានយកឈ្នះក្រុម Manchester United ១-០ ពីការលេងគ្នាតែ ១០នាក់នៅទីលាន Old Trafford នៃសប្តាហ៍ទី១២ ហើយនេះជាជ័យជម្នះលើកដំបូងរបស់ពួកលើក្រុមបិសាចក្រហមក្រោយរយៈពេល ១២ឆ្នាំ។ ​

ការប្រកួតលីគអង់គ្លេស Premier League ខ្សែបម្រើ Idrissa Gueye ត្រូវបានបណ្តេញចេញពីការប្រកួតនៅនាទី១៣ ក្រោយបង្កើតទង្វើទះមុខមិត្តរួមក្រុម Michael Keane ក្នុងតង់ទី១ តែក្រុមភ្ញៀវ Everton មានគ្រាប់បាល់ដ៏អស្ចារ្យនៅរបស់ Kiernan Dewsbury-Hall នៅនាទី២៩ ។

តាមរយៈជ័យជម្នះបានធ្វើឱ្យក្រុមដឹកនាំដោយលោក David Moyes មាន ១៨ពិន្ទុឈរលេខ១១ ស្មើគ្នាជាមួយក្រុមចាញ់ Manchester United ឈរលេខ១០ បណ្តោះអាសន្ន ខណៈក្រុមស្ករគ្រាប់ Everton មិនបានឈ្នះក្នុងការប្រកួតលីគ Premier League ចំនួន ១៧លើកកន្លងមកហើយនៅ Old Trafford ៕

Written by 

Related posts

Leave a Comment