U-17 កម្ពុជា បន្តចាញ់ ឡាវ ៥-១ ក្នុង​​វគ្គ​ជម្រុះ​ពានរង្វាន់​ AFC​ U17 Asian

ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ១៧ឆ្នាំ បានបន្តចាញ់ក្រុមឡាវ ដោយលទ្ធផល ៥-១ ក្នុងការប្រកួតជម្រុះលើកទី២ ពូល B នៃពានរង្វាន់​ AFC​ U17 Asian Cup 2026 កាលពីម្សិលមិញនៅប្រទេស ​កៀហ្ស៊ីស៊ីស្ថាន​។

​លទ្ធផលនេះធ្វើឲ្យកម្ពុជា មានឱកាសតិតទួចបំផុតក្នុងការប្រជែងឡើងទៅវគ្គបន្ត ក្រោយឆ្លងកាត់២ប្រកួតគឺចាញ់ទាំង២ប្រកួត ខណៈឡាវ​ ឈ្នះទាំង២ មាន៦ពិន្ទុ និងកំពុងឈរកពូលតារាងពូល B ជាបណ្ដោះអាសន្នផងដែរ។

​ចំណែកការប្រកួតបន្ទាប់ កម្ពុជាប៉ះ​យេម៉ែន ថ្ងៃទី២៦ ប៉ះកោះហ្គាំ ថ្ងៃទី២៨ និងចុងក្រោយប៉ះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment