រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ បានឈានដល់កិច្ចព្រមព្រៀងលើបទប្បញ្ញត្តិភាគច្រើនដែលបង្កើតជាផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ដោះស្រាយជម្លោះនៅអ៊ុយក្រែន បន្ទាប់ពីការចរចានៅទីក្រុងហ្សឺណែវ។ នេះបើយោងតាមលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt ។

លោកស្រី Leavitt បានរាយការណ៍អំពីការចរចាប្រកបដោយតម្លាភាពរវាងក្រុមសន្តិសុខជាតិរបស់ប្រធានាធិបតី និងគណៈប្រតិភូអ៊ុយក្រែន រួមទាំងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវរវាងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងបេសកជនពិសេសលោក Steve Witkoff។
លោកស្រី បានបញ្ជាក់ថា មានការយល់ព្រមធ្វើតាមចំណុចនៃផែនការសន្តិភាពទាំង ២៨ ចំណុច។
លោកស្រី ក៏បានកត់សម្គាល់ ដោយនិយាយអំពីការចរចានៅទីក្រុងហ្សឺណែវថា ចំណុចភាគច្រើនត្រូវបានព្រមព្រៀងគ្នា។

ជាមួយគ្នានោះ លោកស្រី បានសង្កត់ធ្ងន់ផងដែរថា រដ្ឋបាលអាមេរិកសង្ឃឹមថា រុស្ស៊ីនឹងយល់ព្រមតាមលក្ខខណ្ឌនៃផែនការដែលកំពុងត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន ផងដែរ។
គួរបញ្ជាក់ថា លោក ត្រាំ បានបញ្ជាឱ្យស្នើផែនការសន្តិភាព ២៨ ចំណុច ដាក់ជូនអ៊ុយក្រែន ចុះហត្ថលេខាមុនថ្ងៃទី ២៧ ខែវិច្ឆិកា នេះ៕

ដោយ៖ ពេជ្រ
