(ប្រទេសចិន)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Zhang Chunjiao អនុប្រធានសមាគមអ្នកកាសែតទូទាំងប្រទេសចិន និងជាប្រធានសាព័ត៌មានហីឡុងជាំង (Heilongjiang Daily Press Group)។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Zhang Chunjiao អនុប្រធានសមាគមអ្នកកាសែត ទូទាំងប្រទេសចិន បានសំណូមពរដល់លោក ពុយ គា ជួយនិពន្ធបទចម្រៀង«ស្រលាញ់ Heilongjaing» ដែលរៀបរាប់ពីទេសភាព ហើយបញ្ចូលរឿងស្នេហានិងវប្បធម៌រវាងកម្ពុជា-ចិន។
ខេត្ត Heilongjaing ជាខេត្តមួយនៅភាគឥសាន្តនៃប្រទេសចិន ជាប់ជាមួយប្រទេសរុស្ដី និងកូរ៉េខាងជើង។ សេដ្ឋកិច្ចខេត្តនេះ ផ្អែកលើវិស័យកសិកម្ម, ឧស្សាហកម្មរោងចក្រ និងទេសចរ។ ខេត្ត Heilongjaing ជាតំបន់ត្រជាក់តំផុតដែលមួយនៅក្នុងប្រទេសចិនដែលមានសីតុណ្ហភាពទាបរហូតដល់ -៥០អង្សារ៕






