ក្រសួងការបរទេសបំភ្លឺទាក់ទងនឹងការផ្សព្វផ្សាយថា វៀតណាមកំពុងអនុវត្តន៍គម្រោងសាងសង់ផ្លួវកាត់សមុទ្រភ្ជាប់ពីកោះទៀនហៃ( Tien Hai) ខេត្តអានយ៉ាង( An Giang) ទៅកាន់កោះហ្វូគក់(កោះត្រល់)ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ដោយធ្វើការបំភ្លឺ និងឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗ ដែលថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាមឆ្នំ១៩៨២។

 ក្រសួងការបរទេសសូមបំភ្លឺថា តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមនិងព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ៕

Written by 

Related posts

Leave a Comment