រាជធានីភ្នំពេញ ៖ យោងតាមស្ថិតិនៃមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានបង្ហាញថា ភ្ញៀវទេសចរណ៍នៅផ្លូវថ្មើរជើង (Walk Street)ដែលបើកដំណើរការពីថ្ងៃសៅរិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ហើយបើគិតមកត្រឹម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានរយៈពេល ៤៣សប្តាហ៍ ដែលស្មើរនឹង ៨៦ថ្ងៃប៉ុណ្ណោះគឺទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៥,៧១៦,០០០ នាក់ ក្នុងនោះ
ទេសចរជាតិចំនួន ៥,៥៨៥,៣០០ នាក់ និងទេសចរបរទេសចំនួន១៣០,៧០០ នាក់។ ក្នុងចំនួនខាងលើនេះបើគិតក្នុងមួយថ្ងៃ Walk Street ទទួលបានទេសចរ ប្រមាណជា ៥០,០០០ នាក់ ឯណោះ។
យោងតាមស្ថិតិនេះបង្ហាញថា Walk Street ទទួលបានការពេញនិយមយ៉ាងខ្លាំងទាំងភ្ញៀវជាតិ និងអន្តរជាតិ៕








