ទឹកជំនន់លិចក្រុងហាតយ៉ៃពេញនិយមរបស់ថៃ បណ្ដាលឱ្យភ្ញៀវទេសចរត្រូវជាប់គាំងនៅសណ្ឋាគារ

អាជ្ញាធរថៃ បានចូលអន្តរាគមន៍ ដើម្បីជួយអ្នកទេសចរដែលជាប់គាំង។ ទីក្រុងហាតយ៉ៃរបស់ប្រទេសថៃ ដែលមានប្រជាប្រិយភាពជាមួយអ្នកទេសចរ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ រួមជាមួយស្រុកដទៃទៀតទាំងអស់នៅភាគខាងត្បូងខេត្តសុងក្លា ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តបង្កជាទឹកជំនន់ធ្ងន់ធ្ងរ។

កម្ពស់ទឹកឡើងខ្ពស់ បានកាត់ផ្តាច់ផ្លូវធំៗ និងធ្វើឱ្យអ្នកទេសចរ រួមទាំងប្រជាពលរដ្ឋ ត្រូវជាប់គាំង។

អគ្គិសនីត្រូវបានកាត់ផ្តាច់នៅក្នុងសង្កាត់ជាច្រើន ដើម្បីសុវត្ថិភាព ខណៈពេលដែលសេវាកម្មអ៊ីនធឺណិត និងប្រព័ន្ធទឹក ត្រូវបានរំខាន។

យោងតាមសារព័ត៌មាន The Nation កាលពីថ្ងៃអាទិត្យ រាយការណ៍ថា ក្រសួងទេសចរណ៍របស់ប្រទេសថៃ កំពុងដឹកនាំប្រតិបត្តិការសង្គ្រោះសម្រាប់អ្នកទេសចរដែលជាប់គាំងក្នុងសណ្ឋាគារ និងរៀបចំការជម្លៀសចេញដោយប្រើរថយន្តដឹកទំនិញធុនធ្ងន់ និងទូក។

ភ្ញៀវទេសចរជាង ១.០០០ នាក់ បានជាប់គាំងនៅតាមសណ្ឋាគារ និងអាកាសយានដ្ឋាននៃទីក្រុងហាតយ៉ៃ ដែលរងការជន់លិច។

ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេព្យាករណ៍ថានឹងបន្តធ្លាក់នៅក្នុងតំបន់នេះ រហូតដល់ត្រឹមថ្ងៃអង្គារស្អែកនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment