ប៉ុស្តិ៍ទូរទស្សន៍កាតា Al Jazeera បានចុះផ្សាយថា តំបន់ជាច្រើននៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា កំពុងរងការវាយប្រហារពីកងកម្លាំងអ៊ីស្រាអែល ទោះបីជាមានរបបឈប់បាញ់ក៏ដោយ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា យោធាធ្វើការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំលើទឹកដីភាគខាងកើត និងខាងត្បូងនៃទីក្រុង Khan Yunis។ លើសពីនេះ ឧទ្ធម្ភាគចក្រ និងរថក្រោះ បានកំណត់គោលដៅតំបន់ភាគឦសាននៃទីក្រុង Rafah។ របាយការណ៍ ការខូចខាតពីការវាយប្រហារ កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់។
នៅថ្ងៃទី ៩ ខែតុលា អ៊ីស្រាអែល និងហាម៉ាស បានយល់ព្រមតាមរយៈការសម្របសម្រួលដោយអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និងតួកគី ដើម្បីអនុវត្តដំណាក់កាលដំបូងនៃផែនការសន្តិភាពដែលស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump។ បទឈប់បាញ់នៅតំបន់ហ្គាហ្សា បានចូលជាធរមាន នៅថ្ងៃទី ១០ ខែតុលា។ ក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងអ៊ីស្រាអែល បានដកថយពីតំបន់កណ្តាលមួយចំនួន ប៉ុន្តែនៅតែគ្រប់គ្រងលើទឹកដីជាង ៥០ នៃតំបន់ហ្គាហ្សា។
នៅថ្ងៃទី ២០ ខែវិច្ឆិកា ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថាពង្រីកតំបន់ដែលខ្លួនគ្រប់គ្រងនៅក្នុងតំបន់ហ្គាហ្សាហួសពីអ្វីដែលហៅថាខ្សែបន្ទាត់ពណ៌លឿង ដែលជាខ្សែព្រំដែនបង្កើតឡើងរវាងក្រុមហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់នោះ៕

ដោយ៖ ពេជ្រ
