អភិបាលខេត្តរតនគីរីបានផ្ដល់ថវិកាមួយចំនួនសម្រាប់ទុកជួសជុលផ្ទះចាស់របស់វីរៈកងទ័ពនៅសមរភូមិជួរមុខតំបន់”មុំបី”ភ្នំទ្រព្យ

ខេត្តរតនគិរី÷ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ពីស្ថានភាពនិងជីវភាពរស់នៅគ្រួសាររបស់វីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិជួរមុខតំបន់”មុំបី”ភ្នំទ្រព្យ(កម្ពុជា-ថៃ)ដើម្បីការពារមរណភាពទឹកដី ពីការឈ្លានពានរបស់ទាហានសៀម ខណៈពេលនេះលោកក៏បានផ្ដល់ថវិកាមួយចំនួន ទុកសម្រាប់ឲ្យប្រពន្ធរបស់វីរៈកងទ័ពដើម្បីជួសជុលផ្ទះផងដែរ។

លោក គៀង តុលា អភិបាលស្រុកអូរជុំ បានឲ្យដឹងថា បន្ទាប់ពីឯកឧត្តមអភិបាលខេត្តបានដឹងដំណឹងនេះភ្លាម ក៏បានបញ្ជាឲ្យអាជ្ញាធរស្រុកចុះទៅជួបជាបន្ទាន់ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលពីស្ថានភាពផ្ទះ និងចុះសួរសុខទុក្ខក្រុមគ្រួសាររបស់វីរៈកងទ័ពនៅសមរភូមិជួរមុខ ផ្ទះរបស់គាត់ស្ថិតក្នុងភូមិកាឡៃបី ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានចែកអំណោយកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងថវិកាមួយចំនួនជូនគាត់បានមុនមួយជំហ៊ានរួចមកហើយដែរ។

លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា យុទ្ធជនវីរៈកងទ័ពមានឈ្មោះ ស៉ីម តាន់ វីរៈកងទ័ពនៅសមរភូមិជួរមុខតំបន់”មុំបី”ភ្នំទ្រព្យ ហើយមានកូនចំនួនពីរនាក់តូចៗក្នុងបន្ទុក ប្អូនស៉ីម តាន់ និងប្រពន្ធសព្វថ្ងៃពួកគាត់ដោយរស់នៅជាមួយឪពុកម្តាយក្មេកមិនទាន់មានផ្ទះសម្បែងនៅឡើយទេ។ 

ដោយមើលឃើញពីស្ថានភាពបែបនេះ ឯកឧត្តមក៏បានផ្តល់ថវិកាដើម្បីទុកសម្រាប់ជួយជួសជុលផ្ទះចាស់ដែលធ្វើមិនទាន់ហើយនោះ ដោយនៅជាមួយឪពុកម្ដាយក្មេក ហើយនិងទុកដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារយុទ្ធជនវីរកងទ័ពដែលនៅសមរភូមិជួរមុខតំបន់”មុំបី”ភ្នំទ្រព្យ។

ជាមួយគ្នានេះដែរលោកអភិបាលខេត្តដែលនៅសមរភូមិជួរក្រោយនោះនិងរង់ចាំចុះជួយគ្រួសារវីរៈកងទ័ពរបស់យើង ដោយមានការលំបាកនិងមានការខ្វះខាតឲ្យតែលោកបានដឹងព័ត៌មានទាំងនេះនិងចុះទៅជាបន្ទាន់៕

Written by 

Related posts

Leave a Comment