រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនអនុញ្ញាតដល់អ្នកគាំទ្រប្រទេសហៃទីចូលមកសហរដ្ឋអាមេរិក ដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេលេងនៅ World Cup 2026 ឡើយ។
ប្រទេសហៃទី ដែលស្ថិតនៅតំបន់អាមេរិកខាងជើង ដូចអាមេរិកដែរ តែមិនត្រូវបានទទួលសិទ្ធិពិសេស ដើម្បីមកគាំទ្រក្រុមរបស់ពួកគេដល់ក្នុងកីឡដ្ឋានឡើយ ដ្បិតហៃទី ត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់បម្រាមពីខែមិថុនា ឆ្នាំ២០២៥ ក្នុងចំណោម ១៩ប្រទេសឯណោះ។
សូមជម្រាបថា ហៃទីបានស្ថិតក្នុងចំណោម ៤២ប្រទេស ដែលទទួលបានកៅអីលេងវគ្គចែកពូល World Cup នាឆ្នាំក្រោយ ដោយរៀបចំនៅសហរដ្ឋអាមេរិក ម៉ិចស៊ិក និងកាណាដា ហើយនេះក៏ជាលើកទី១ សម្រាប់ហៃទី ដែលបានឡើងមកលេង World Cup ជុំចុងក្រោយ គិតចាប់តាំងពីឆ្នាំ១៩៧៤ មក៕

