បើតាមវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Football) ការប្រកួតកីឡាបាល់ទាត់ថ្មីមួយហៅថា FIFA ASEAN Cup អាចនឹងចាប់ផ្ដើមជាផ្លូវការអំឡុង FIFA’s Day ឆ្នាំ២០២៧ ដែលជាផ្នែកមួយរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។
កាលប្រកាននេះបានកើតឡើងអំឡុងការចូលរួមរបស់លោក Gianni Infantino ប្រធាន FIFA ក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រុងបាងកក ប្រទេសថៃ។
គួររំឭកថា ផែនការព្រឹត្តិការណ៍ FIFA ASEAN Cup ត្រូវបានបង្ហាញកាលថ្ងៃទី២៦ ខែតុលា កន្លងទៅក្រោយការចុះអនុស្សរណៈយោគយល់រវាង ASEAN និង FIFA នៅរាជធានីគូឡាឡាំពួរ ក្នុងន័យជំរុញ និងលើកកម្ពស់ស្តង់ដារកីឡាបាល់ទាត់ក្នុងតំបន់អាស៊ាន។ (ប្រភពពី៖ Olympiccambodia)

