រសៀលនេះ U17 កម្ពុជា បន្តប៉ះ ឡាវ ក្នុងវគ្គជម្រុះពានរង្វាន់​ AFC​ U17 Asian Cup

នៅវេលាម៉ោង១៦៖០០នាទីរសៀលនេះ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៧ឆ្នាំ បន្តជួបក្រុម U-17 ឡាវ​ ​ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ AFC​ U17 Asian Cup ពូល​ B ​នាកីឡដ្ឋាន​​ Dostuk Arena​ ប្រទេសប្រទេស​កៀហ្ស៊ីស៊ីស្ថាន​។

សម្រាប់ការប្រកួតលើកទី១ U-17 កម្ពុជា ធ្វើមិនបានល្អឡើយដោយប្រកួតចាញ់ប៉ាគីស្ថាន ដោយលទ្ធផល ៣-១។ ចំណែកការប្រកួតបន្ទាប់ កម្ពុជាប៉ះ​យេម៉ែន ថ្ងៃទី២៦ ប៉ះកោះហ្គាំ ថ្ងៃទី២៨ និងចុងក្រោយប៉ះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment