អាមេរិក ទុកពេលឱ្យ ហ្សេលេនស្គី ១សប្ដាហ៍ ដើម្បីចុះហត្ថលេខាលើផែនការសន្តិភាព

ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់សម្ពាធលើទីក្រុងគៀវ ដើម្បីចុះហត្ថលេខាលើផែនការសន្តិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមសម្តីរបស់មន្ត្រីអ៊ុយក្រែន។

យោងតាមប្រភពដដែល បានបន្ថែមថា មន្ត្រីអាមេរិករំពឹងថាលោក Zelensky នឹងចុះហត្ថលេខាលើផែនការនោះ មុនថ្ងៃទី ២៧ ខែវិច្ឆិកានេះ។

ក្រោមផែនការ ២៨ចំណុច ដែលគាំទ្រដោយ លោក Trump នេះតម្រូវឱ្យទីក្រុងគៀវ ត្រូវធ្វើសម្បទានទឹកដីធ្ងន់ធ្ងរ។

ទន្ទឹមនោះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាប្រចាំថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងបេសកជនពិសេសលោក Steve Witkoff បានធ្វើការលើផែនការនេះដោយស្ងៀមស្ងាត់អស់រយៈពេលប្រហែលមួយខែមកហើយ។

 ទោះជាយ៉ាងណា លោក Zelensky មិនសូវជាពេញចិត្តនឹងផែនការរបស់ភាគីអាមេរិកនេះប៉ុន្មាននោះទេ ព្រោះដោយសារអ៊ុយក្រែន នឹងត្រូវបាត់បង់ទឹកដីមួយចំនួន ដែលវាជាជម្រើសដ៏ពិបាកក្នុងការសម្រេចចិត្ត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment