នៅវេលាម៉ោង៨៖០០នាទីយប់នេះ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៧ឆ្នាំ នឹងត្រូវតតាំងជាមួយប៉ាគីស្ថាន ក្នុងជំនួបបើកវគ្គជម្រុះ AFC U17 Asian Cup Saudi Arabia 2026 នាកីឡដ្ឋាន Dolen Omurzakov ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
សូមជម្រាបថា ព្រឹត្តិការណ៍ក្រុម U-17 កម្ពុជា ស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន,ឡាវ,យេម៉ែន,កោះហ្គាំ និង ប៉ាគីស្ថាន។ ចំណែកការប្រកួតបន្ទាប់ ប៉ះឡាវ ថ្ងៃទី២៤ ប៉ះយេម៉ែន ថ្ងៃទី២៦ ប៉ះកោះហ្គាំ ថ្ងៃទី២៨ និងចុងក្រោយប៉ះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

