ហ្សេលេនស្គី ថាផែនការសន្តិភាពរបស់អាមេរិក ជាពេលដែលលោក ពិបាកសម្រេចចិត្តបំផុតក្នុងប្រវត្តិសាស្ត្រ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថា ទីក្រុងគៀវ ប្រឈមនឹងការបាត់បង់ការគាំទ្រពីសហរដ្ឋអាមេរិក ដោយសារផែនការរបស់សេតវិមាន ក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

ក្នុងសុន្ទរកថា កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន អាចប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ ទាំងការបាត់បង់សេចក្តីថ្លៃថ្នូរ និងប្រឈមនឹងការបាត់បង់ដៃគូសំខាន់ ដោយបន្ថែមថា នេះគឺជាពេលវេលាដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់យើង។

ផែនការសន្តិភាព ២៨ចំណុចរបស់សហរដ្ឋអាមេរិក ត្រូវបានគេដឹងថា រួមមានសំណើដែលទីក្រុងគៀវធ្លាប់បានច្រានចោល ពោលគឺការប្រគល់តំបន់ភាគខាងកើតដែលខ្លួនកំពុងគ្រប់គ្រង, ការកាត់បន្ថយទំហំកងទ័ពយ៉ាងច្រើន និងការសន្យាថានឹងមិនចូលរួមជាមួយណាតូ។

បទប្បញ្ញត្តិទាំងនេះ ត្រូវបានគេមើលឃើញថាមានទំនោរទៅខាងប្រទេសរុស្ស៊ីខ្លាំង ខណៈដែលលោកប្រធានាធិបតី Vladimir Putin បាននិយាយថា ផែនការនេះអាចជាមូលដ្ឋានសម្រាប់ការដោះស្រាយសន្តិភាព៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment