ទឹកជំនន់នៅវៀតណាម ផ្ដាច់ជីវិតមនុស្សឡើងដល់ជាង ៤០នាក់ហើយ  

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម បានរាយការណ៍ នៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់កណ្តាលប្រទេសវៀតណាម កើនឡើងដល់ ៤៣នាក់ ដោយមានមនុស្ស ៩នាក់ផ្សេងទៀតបាត់ខ្លួន។

យោងតាមអាជ្ញាធរ បានឱ្យដឹងថា ទឹកជំនន់ជន់លិចផ្ទះជាង ៦៧,៧០០ ខ្នង និងបំផ្លាញផ្ទះចំនួន ១៦៨ខ្នងផ្សេងទៀត។

អាជ្ញាធរ បានបន្ថែមថា ស្រូវ និងដំណាំផ្សេងៗទៀតជាង ១៣,០០០ហិកតា រួមជាមួយនឹងកសិដ្ឋានចំនួន ៨៨ហិកតា ត្រូវបានលិចលង់ ខណៈដែលសត្វពាហនៈ និងបសុបក្សីជាង ៣០,៧០០ក្បាល ត្រូវបានសម្លាប់ ឬហូរតាមទឹក។

អាជ្ញាធរ អះអាងថា ទំហំនៃការខាតបង់សេដ្ឋកិច្ចប្រហែលប្រមាណចំនួនជាង ៣ពាន់ពាន់លានដុងវៀតណាម (ប្រហែល ១២០ លានដុល្លារអាមេរិក) ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment