លឹម​ លោកាថុង ​បាន​ធ្វើ​ដំណើរ​មក​ដល់​​​​កម្ពុជា​​ហើយ​ ខណៈមានការរំពឹងថារូបគេទំនងនឹងចូលរួមជាមួយជម្រើសជាតិកម្ពុជា លេងស៊ីហ្គេមនៅថៃ

យោងតាមការបង្ហោះនៅលើផេកកីឡាក្នុងស្រុកជាច្រើនបានឲ្យដឹងថា ខ្សែបម្រើ លឹម​ លោកាថុង របស់ក្លិប Auckland United​  នៃ​លីគ​នូវែលសេឡង់​  បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​​ហើយ។

ប្រភពដដែលថាការ​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​លើក​នេះរបស់ខ្សែបម្រើ លឹម​ លោកាថុង ទំនង​ជា​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ U23 ត្រៀមខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ ចូលរួម​ប្រកួត​វិញ្ញាសា​បាល់ទាត់​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេមនៅថៃ។

សូមជម្រាបថា ការប្រកួតស៊ីហ្គេមលើកទី ៣៣ នៅប្រទេសថៃ នឹងចាប់ផ្តើមពីថ្ងៃ០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕

Written by 

Related posts

Leave a Comment