មេបញ្ជាការរងអង្គភាពឈ្លបយកការណ៍កងពលតូច បានឲ្យដឹងថា មានទាហានរត់ចោលជួរប្រហែល ១,៧០០ នាក់ មកពីកងពលតូចមេកានិចដាច់ដោយឡែកទី ១៥៥ “Anne of Kiev” នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលបញ្ជូនទៅបណ្តុះបណ្តាលនៅប្រទេសបារាំង ។
មេបញ្ជាការដដែល បាននិយាយ នៅក្នុងវីដេអូមួយដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីថា ការបង្កើតកងពលតូច គឺសំខាន់ជាងសព្វាវុធក្នុងសមរភូមិ។
យោងតាមលោក បានបញ្ជាក់ថា អនុសេនីយឯកម្នាក់រត់ចោលជួរ ហើយបន្ទាប់មកឧត្តមសេនីយឯកទីមួយ និងមន្ត្រីចំនួន ៩ នាក់ រួមទាំងទាហានប្រហែល ២០ នាក់ ខណសមាជិកបម្រើការរហូតដល់ ១,៧០០ នាក់។
លោក បានសង្កត់ធ្ងន់ថា ទាហានថ្មើរជើងនៃកងវរសេនាតូចរបស់លោក បាត់ខ្លួនម្ដងម្នាក់ៗ ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ បន្ទាប់ពីដាក់ពង្រាយទៅកាន់ទីតាំង ៕
ដោយ៖ ពេជ្រ