កងកម្លាំងការពារអ៊ីស្រាអែល (IDF) រាយការណ៍ថា យោធាអ៊ីស្រាអែល បានបិទបញ្ចប់សមយុទ្ធទ្រង់ទ្រាយធំរយៈពេល ៥ ថ្ងៃ ដោយជោគជ័យតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់។

IDF បានឱ្យដឹងថា សមយុទ្ធនេះរួមមានការអនុវត្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពដែលបំពេញបេសកកម្មការពារនៅក្នុងវិស័យនេះ កងទ័ពអាកាសអ៊ីស្រាអែល និងកងទ័ពជើងទឹកអ៊ីស្រាអែល ក៏ដូចជាការសម្របសម្រួលជាមួយក្រុមប្រឹក្សាមូលដ្ឋាន និងកងកម្លាំងសន្តិសុខផ្សេងទៀត រួមទាំងសេវាពន្លត់អគ្គីភ័យ និងជួយសង្គ្រោះអ៊ីស្រាអែល Magen David Adom និងប៉ូលីសអ៊ីស្រាអែល។

IDF បានបន្ថែមថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីពង្រឹងការត្រៀមខ្លួនសម្រាប់សេណារីយ៉ូការពារជាតិធ្ងន់ធ្ងរ ធានាការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះឧប្បត្តិហេតុដែលកំពុងកើតឡើង រួមទាំងការចល័តកងទ័ពបម្រុង ការកសាងកម្លាំង និងការផ្លាស់ប្តូរទៅប្រតិបត្តិការវាយលុក។
សមយុទ្ធនេះ IDF បញ្ជាក់ថា បានគិតគូរពីស្ថានភាពប្រតិបត្តិការបច្ចុប្បន្ននៅតាមព្រំដែនជាមួយលីបង់ និងបទពិសោធន៍នៃការប្រយុទ្ធគ្នារយៈពេល ២ ឆ្នាំ នៅទូទាំងសមរភូមិជាច្រើន៕

ដោយ៖ ពេជ្រ
