ការប្រកួតពានរង្វាន់ UEFA Nations League ឆ្នាំ២០២៤-២០២៥ បានរកឃើញក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមាន ក្រុមគោជល់អេស្ប៉ាញ,ក្រុមមាន់គកបារាំង,ក្រុមឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ និង ក្រុមបច្ចខែព័រទុយហ្គាល។
មុនឡើងមកវគ្គនេះ ក្រុមគោជល់អេស្ប៉ាញ បានយកឈ្នះលើក្រុមពណ៌ទឹកក្រូចហូឡង់ ដោយបាល់កាតក្ដី១១ម៉ែត្រក្នុងលទ្ធផល ៥-៤ ក្រោយប្រកួត២ជើងក្រុមទាំងពីរបញ្ចប់ដោយលទ្ធផល ៥-៥ ខណៈក្រុមមាន់គកបារាំង យកឈ្នះក្រុមក្រឡាការ៉ូក្រូអាត បាល់១១ម៉ែត្រដូចគ្នា ដោយលទ្ធផល៥-៤ បន្ទាប់ពីប្រកួត២ជើងស្មើគ្នា២-២។
ចំណែកក្រុមឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ បានយកឈ្នះក្រុមអាសារីអ៊ីតាលី ដោយលទ្ធផលសរុទាំង២ជើង ៥-៤ (ជើងទី២ បញ្ចប់ដោយលទ្ធផល ៣-៣) និងក្រុមបច្ចខែព័រទុយហ្គាល បានយកឈ្នះលើក្រុមដាណឺម៉ាក់ ជើងទី២ ដោយលទ្ធ ផល៥-២ (សរុបទាំង២ជើង ព័រទុយហ្គាល ៥-៣ដាណឺម៉ាក់ )។
ដូច្នេះមានន័ថា ក្រុមក្រុមឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ ប៉ះក្រុមបច្ចខែព័រទុយហ្គាល ខណៈ ក្រុមគោជល់អេស្ប៉ាញ ជួបក្រុមមាន់គកបារាំង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Nations League ដែលជើងទី១ នឹងប្រកួតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕
