រុស្ស៊ី បាញ់ទម្លាក់ដ្រូន ៥គ្រឿង ដែលព្យាយាមហោះចូលក្រុងមូស្គូ

អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ២ គ្រឿងបន្ថែមទៀត ដែលព្យាយាមឆ្ពោះមកកាន់រដ្ឋធានីមួយនេះ។

លោក Sobyanin បានលើកឡើងថា យន្តហោះគ្មានមនុស្សបើក ២ គ្រឿងទៀតដែលធ្វើដំណើរឆ្ពោះមកកាន់ទីក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក់។

លោក មិនបានបញ្ជាក់ថា យន្តហោះទាំង ២ គ្រឿងនោះ ហោះចេញពីតំបន់ណានោះទេ ខណៈក៏មិនមានរបាយការណ៍ពីការខូចខាត ឬស្លាប់ ដោយសារកម្ទេចកម្ទីនៃបំណែកយន្តហោះ ផងដែរ។

យន្តហោះគ្មានមនុស្សបើកសរុបចំនួន ៥ គ្រឿង ត្រូវបានរុស្ស៊ី បាញ់ទម្លាក់ដែលព្យាយាមហោះចូលរដ្ឋធានីមូស្គូ ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment