​កម្មវិធីសម្ពោធបើកពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព

នារសៀលថ្ងៃសុក្រ ៣កើត ខែកក្តិក ឆ្នាំម្យាញ់ សប្តស័ក្ត ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ចល័តមិនអចិន្ត្រៃយ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព (Royal Bronzes: Cambodian Art of the Devine) នៅសារមន្ទីរសិល្បៈមីនីអាប៉ូលី (Minneapolis Institute of Art) នៃរដ្ឋមីនីសូតា សហរដ្ឋអាមេរិក និងមានអ្នកចូលរួមប្រមាណ២០០នាក់។ ពិព័រណ៍នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងសារមន្ទីរជាតិកម្ពុជា សារមន្ទីរសិល្បៈអាស៊ីហ្គីមេ និងសារមន្ទីរសិល្បៈមីនីអាប៉ូលី។ ក្នុងឱការសម្ពោធពិព័រណ៍នារសៀលថ្ងៃនេះ ក៏មានការចូលរួមសម្តែងសិល្បៈរបាំអប្សារា ដោយក្រុមអ្នកសិល្បៈខ្មែរនៅសាហរដ្ឋមេរិក Vatanak Dance Troupe ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធី។

គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញអំពីបច្ចេកទេសប្រកបដោយទេពកោសល្យនៃការសិតលោហៈរបស់ខ្មែរតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សម័យបច្ចុប្បន្ន តាមររយៈការតាំងបង្ហាញសមុច្ច័យចំនួន១៧៦វត្ថុ (១២៧វត្ថុមកពីសារមន្ទីរជាតិកម្ពុជា និង ៤៩វត្ថុមកពីសារមន្ទីរសិល្បៈអាស៊ីហ្គីមេ)។

ពិព័រណ៍នេះ មានរយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។

Written by 

Related posts

Leave a Comment