ចំណាប់ខ្មាំងអ៊ីស្រាអែល ៣នាក់ ត្រូវបានក្រុមហាម៉ាសដោះលែងហើយ

យោធាអ៊ីស្រាអែលបានឲ្យដឹងថា ស្ត្រីជនជាតិអ៊ីស្រាអែល ៣នាក់ ដែលចាប់ជាចំណាប់ខ្មាំងដោយក្រុមអ៊ីស្លាមហាម៉ាស ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ។

 បទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍បានចាប់ផ្តើមនៅតំបន់ហ្គាហ្សាស្ទ្រីបនៅម៉ោង ១១:១៥ នាទីព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក បន្ទាប់ពីបានពន្យារពេលជិតបីម៉ោង។ ក្រុមហាម៉ាស់ត្រូវបានគេរំពឹងថានឹងដោះលែងចំណាប់ខ្មាំងចំនួន ៣៣ នាក់ក្នុងចំណោមចំណាប់ខ្មាំងប្រហែល ១០០ នាក់ដែលត្រូវបានចាប់ខ្លួននៅហ្គាហ្សា។

យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យថា ចំណាប់ខ្មាំង ៣នាក់ដំបូងត្រូវបានប្រគល់ទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមក្រោមកិច្ចព្រមព្រៀង។ រដ្ឋាភិបាល​អ៊ីស្រាអែល​និយាយ​ថា ចំណាប់ខ្មាំង​ទាំង​ ៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​យោធា​អ៊ីស្រាអែល​នៅ​ហ្គាហ្សា មុន​នឹង​ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដក​ស្រង់​សម្ដី​មន្ត្រី​អ៊ីស្រាអែល​ម្នាក់​ដែល​និយាយ​ថា ចំណាប់ខ្មាំង​មាន​សុខភាព​ល្អ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ដែរថាក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងជាច្រើននាក់ក្នុងមួយសប្តាហ៍ក្រោមកិច្ចព្រមព្រៀង។ ចំណែកអ៊ីស្រាអែលក៏​គ្រោង​នឹង​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន និង​ទាញ​កម្លាំង​យោធារបស់​ខ្លួន​ពី​តំបន់​ដែល​មាន​ប្រជាជន​ច្រើន​ក្នុង​អំឡុង​ពេល​បទ​ឈប់​បាញ់។

ភាគីពាក់ព័ន្ធនឹងបន្តការចរចារបស់ពួកគេក្នុងអំឡុងពេលនៃបទឈប់បាញ់នេះ ដើម្បីស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការកសាងឡើងវិញនៅហ្គាហ្សាក្នុងដំណាក់កាលទីពីរ និងទីបី។ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា បាននិយាយថា ការវាយលុកយោធារបស់អ៊ីស្រាអែល ដែលបានអូសបន្លាយជាង ១៥ ខែ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤៦,៩១៣ នាក់។ ប៉ុន្តែឥឡូវនេះការផ្តោតអារម្មណ៍គឺទៅលើថាតើកិច្ចព្រមព្រៀងឈប់បាញ់នឹងត្រូវបានអនុវត្តដែរឬទេ៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment