សម្តេច ម៉ែន សំអន ៖ ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកក្នុងការជម្រុញល្បឿននៃការអភិវឌ្ឍន៍

ខេត្តស្វាយរៀង៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ដែលបានរៀបចំឡើង នៅស្នាក់ការគណបក្ស ប្រជាជនខេត្តស្វាយរៀង មានសមាសភាពចូលរួម ៦៧០នាក់ កាលពីរសៀលថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ថ្នាក់ដឹកនាំគណបក្ស និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដោយក្តីនឹករលឹក។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់បំផុតជូនដល់ ក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ដែលបាន ខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង ចំពោះសមិទ្ធិផលជាច្រើនដែលបាននឹងកំពុងរីកដុះដាលនៅទូទាំងខេត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់ការណែនាំដល់ក្រុមការងារគណបក្ស និងគណបក្ស មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមដៃគ្នា និងប្រមូលកម្លាំង ឲ្យក្លាយជាកម្លាំងសរុប និងជាអង្គ តែមួយ ហើយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវក្នុងទិសដៅរួមគ្នា ដើម្បីបម្រើ ប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន, និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខេត្តស្វាយរៀង ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឲ្យកាន់តែធូរធារ ដើម្បីចូលរួមចំណែកក្នុងការជម្រុញល្បឿននៃការអភិវឌ្ឍន៍ និងសំដៅដណ្តើម ការគាំទ្រពីប្រជាជន និងធ្វើឲ្យខេត្តស្វាយរៀង ក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំ របស់គណបក្ស។

សម្តេចកិត្តិសង្គហបណ្ឌិត ផ្តាំផ្ញើដល់មន្រ្តីគណបក្ស បន្តធ្វើអំពើល្អ និងត្រូវបន្តខិតខំ បម្រើប្រជាជន ជាពិសេស ការផ្តល់សេវាសាធារណៈផ្សេងៗ ព្រមទាំងត្រូវយកចិត្ត ទុកដាក់ ដោះស្រាយភាពអសកម្មនានា លើកតម្តើងជីវភាពរបស់ប្រជាជន រួមទាំងការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការទប់ស្កាត់ និងបង្ក្រាបអំពើឆបោក ព្រមទាំងបញ្ហាទំនាស់ដីធ្លី និងបញ្ហាពាក់ព័ន្ធនឹងកសិកម្ម៕គឹមសេង

Written by 

Related posts

Leave a Comment