Bayer Leverkusen បានប្រកាសតែងតាំងលោក Kasper Hjulmand ជាគ្រូបង្វឹកថ្មីបន្ទាប់ពីការបណ្តេញលោក Erik ten Hag កាលពីសប្តាហ៍មុនបន្ទាប់ពីដឹកនាំបានត្រឹមតែពីរប្រកួតប៉ុណ្ណោះ។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាករូបនេះបានចុះកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ ២០២៧ ជាមួយក្លឹប Bundesliga ។
ក្រោយចុះកិច្ចសន្យាលោក Hjulmand បាននិយាយថា “វាជាកិត្តិយសណាស់ដែលត្រូវបានប្រគល់ឱ្យក្រុមដ៏ធំបែបនេះ” ។ ខ្ញុំនឹងព្យាយាមក្នុងការជួយរៀបចំអនាគតរបស់ Bayer Leverkusen ជាមួយនឹងកីឡាករថ្មីៗ៕
