លោក Yoon ត្រូវបន្តស្ថិតនៅមណ្ឌលឃុំឃាំងរងចាំការសម្រេចថ្មីពីតុលាការ

តុលាការកូរ៉េខាងត្បូង នឹងថ្លឹងថ្លែង នៅថ្ងៃសៅរ៍ថាតើត្រូវបន្តការឃុំខ្លួនលោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ បន្ទាប់ពីអ្នកស៊ើបអង្កេតចាប់ខ្លួនលោក ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ឬយ៉ាងណា ។

លោក Yoon បានធ្វើឱ្យប្រទេសជាតិមានចលាចល នៅថ្ងៃទី ៣ ខែធ្នូ នៅពេលដែលលោក ព្យាយាមព្យួរការគ្រប់គ្រងស៊ីវិល ដោយលើកឡើងពីតម្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីធាតុប្រឆាំងនឹងរដ្ឋ ។

ទាហាន​ដែល​ប្រធានាធិបតី​ បញ្ជា​ឱ្យ​សម្រុកចូល​ទៅ​ក្នុង​សភា​ បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​សមាជិក​សភា​ពី​ការ​បោះឆ្នោត​ទម្លាក់ច្បាប់អាជ្ញាសឹក​ត្រឹម​តែ​ ៦ ម៉ោង​ បន្ទាប់​ពី​ការ​ប្រកាស​ ។

លោក Yoon ត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ដោយសភា និងទប់ទល់នឹងការចាប់ខ្លួនជាច្រើនសប្តាហ៍ ដោយលាក់ខ្លួននៅក្នុងគេហដ្ឋានរបស់លោក រហូតដល់លោក សម្រេចចិត្តបង្ហាញខ្លួនក្នុងសវនាការ កាលពីថ្ងៃពុធ ។

លោក Yoon ជាប្រធានាធិបតីដំបូងរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានឃុំខ្លួន ប៉ុន្តែលោក បដិសេធមិនសហការក្នុងអំឡុងពេល ៤៨ ម៉ោង ដំបូង។

គួរបញ្ជាក់ថា លោក Yoon កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ បន្ទាប់​ពី​ក្រុម​អ្នក​ស៊ើបអង្កេត​ បាន​ស្នើ​សុំ​ដីកា​ថ្មី​ កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​បន្ត​ការឃុំខ្លួន​លោក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment