ក្លិបធំរបស់លីគបារាំង Paris Saint Germain បានសម្រេចក្នុងការនាំយកកីឡា Khvicha Kvaratskhelia ជាមួយការព្រមព្រៀងលើកិច្ចសន្យារហូតដល់ឆ្នាំ២០២៩ ពីក្លិបអ៉ីតាលី Napoli និងក្លាយជាកីឡាកអន្តរជាតិហ្សកហ្ស៊ី ដំបូងគេបានចូលរួមជាមួយក្លិបធំរបស់បារាំងមួយនេះ។
មុនពេលសម្រេចចិត្តចូលរួមជាមួយក្លិបធំបារាំង PSG រូបគេស្ថិតក្នុងគោលដៅរបស់ក្លិបតោខៀវ Chelsea FC និងក្រុម Liverpool ក្នុងទីផ្សារដោះដូរនេះផងដែរ៕