នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានរៀបចំសែនព្រេនបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូង ដែលរងការខូចខាតយ៉ាងខ្លាំង ដោយសារគ្រោះធម្មជាតិ អាយុកាល និងកត្តាមនុស្ស នាទសវត្សកន្លងមក។
សកម្មភាពសំខាន់ៗនៅក្នុងការងារអភិរក្សនេះគឺ ១. ពង្រឹងបំណែកថ្មបល្ល័ង្កដែលងាយរងការខូចខាត របេះបែកខ្លាំងនៅទីតាំងដើមឱ្យរឹងមាំមុននឹងលើកយកទៅរោងអភិរក្ស ហើយផ្គុំសាកល្បងជាមួយបំណែកផ្សេងទៀត ២.លើកបដិមាលិង្គព្រះឥសូរដែលដួលយកទៅសម្អាត និងបន្សាបជាតិអំបិល ៣.ធ្វើការផ្គុំសាកល្បងជារូបភាព3D នៅជញ្ជាំងខាងលិច និងសិក្សាវិភាគពីការខូចខាតលើជញ្ជាំងនេះ និង៤.បំណែកបល្ល័ង្កទាំងអស់ត្រូវបានអភិរក្ស និងជួសជុលពង្រឹងឡើងវិញក្នុងគម្រោងជួសជុលបន្ទាប់នៅដំណាក់ កាលទី៤ និងទី៥៕