​អាជ្ញាធរជាតិអប្សរា រៀបចំបើកកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាក្របីរៀល

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្របីរៀល សម្រាប់ថ្នាក់ទី៥ និងទី៦ ចំនួន២០០នាក់។

គោលបំណងបង្កើនទាំងការយល់ដឹងពីតម្លៃសម្បត្តិបេតិកភណ្ឌ ការស្រឡាញ់មរតកវប្បធម៌ និងការចូលរួមថែរក្សា ក្នុងនាមជាអ្នកបន្តវេន ដែលត្រូវចេះដឹងច្រើនជាងអ្នកមកពីក្រៅអំពីវប្បធម៌ខ្លួន ដឹងពីខ្លួនយើងកុំឱ្យបាត់បង់៕

Written by 

Related posts

Leave a Comment