ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Newsmax TV ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បាននិយាយថា លោក ចង់ជួបជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ឆាប់ៗតាមដែលអាចធ្វើទៅបាន។
លោក Trump បានលើកឡើងថា ខ្ញុំដឹងថាលោក ក៏ចង់ជួបខ្ញុំដែរ ហើយខ្ញុំនឹងទៅជួបលោកឆាប់ៗ ។ ខ្ញុំនឹងធ្វើវាឱ្យបានឆាប់ ។
ទន្ទឹមនោះ ទីប្រឹក្សាសន្តិសុខជាតិក្នុងរដ្ឋបាល លោក Trump, លោក Mike Waltz ក៏បានប្រាប់ ABC News ថា ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ី និងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក អាចនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក Trump ធ្លាប់ បាននិយាយថា លោក ចង់ជួបជាមួយលោកពូទីន ក្នុងរយៈពេល ៦ ខែ ដំបូងនៃតំណែងប្រធានាធិបតីរបស់លោក ហើយត្រៀមខ្លួនសម្រាប់ការទំនាក់ទំនងបែបនេះ។ ផ្ទុយទៅវិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បាននិយាយថា លោក ពូទីន បើកចំហរក្នុងការសន្ទនាជាមួយសមភាគីអាមេរិកថ្មីរបស់គាត់ ដោយគ្មានលក្ខខណ្ឌជាមុនណាមួយ ដោយបន្ថែមថា មិនទាន់មានព័ត៌មានជាក់លាក់ណាមួយនៅឡើយទេ ៕
ដោយ៖ ពេជ្រ