ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លឹប Paris St-Germain អាចនឹងបង្ហាញខ្លួនសម្រាប់ការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Arsenal នៅរាត្រីនេះ បន្ទាប់ពីជាសះស្បើយពីរបួសសរសៃពួរ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រូវបានគេដាក់ការសង្ស័យមួយបន្ទាប់ពីដូរចេញនៅពាក់កណ្ដាលតង់ទីពីរនៃជើងទី១កាលពីសប្ដាហ៍មុននៅកីឡដ្ឋាន Emirates។ កីឡាករវ័យ ២៧ ឆ្នាំបានរកជ័យជម្នះឲ្យ PSG នៅទឹកដី Arsenal ផងដែរ និងបានខកខានការបរាជ័យក្នុងការប្រកួត Ligue 1 ចុងសប្តាហ៍របស់ Paris St-Germain ទល់នឹង Strasbourg ប៉ុន្តែបានបន្តការហ្វឹកហាត់ឡើងវិញកាលពីថ្ងៃចន្ទ។
លោក Luis Enrique អ្នកចាត់ការទូទៅ PSG បាននិយាយថា៖ «គាត់(Dembele)បានហ្វឹកហាត់ជាមួយយើង២ថ្ងៃចុងក្រោយនេះ។ “អ្នកបានឃើញគាត់កាលពីថ្ងៃអង្គារ ដែលជាវគ្គហ្វឹកហាត់ធម្មតាសម្រាប់គាត់។ គាត់នឹងមានវត្តមាននៅរាត្រី”៕
