របាយការណ៍ ៖ លោក David Moyes យល់ព្រម​​ត្រឡប់​ទៅដឹកនាំ Everton វិញ​

សារព័ត៌មាន Sky Sports បានរាយការណ៍កាលពីថ្ងៃសុក្រថាលោក David Moyes បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីវិលមកដឹកនាំក្រុម Everton វិញ ពោលគឺជាងមួយទសវត្សរ៍បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះបានចាកចេញពីក្លិបក្នុងតំបន់ Merseyside មួយនេះទៅ Manchester United ក្នុងឆ្នាំ ២០១៣ ។

គ្រូបង្វឹកវ័យ ៦១ ឆ្នាំរូបនេះគ្រោងនឹងជំនួសលោក Sean Dyche ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការចាប់ផ្តើមដ៏លំបាកក្នុងរដូវកាលនេះបានធ្វើឱ្យ ​ Everton ស្ថិតក្បែរតំបន់កាត់ចោល។ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ១៦ ក្នុងតារាង Premier League ​ដោយឈរពីលើក្រុមក្នុងតំបន់កាត់ចោលចំនួន១ពិន្ទុប៉ុណ្ណោះ៕

Written by 

Related posts

Leave a Comment