កាលពីម្សិលមិញ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ ច្រឹង ពលរដ្ឋ បន្ទាប់ពីបានរួមរស់ជាមួយគ្នាក្នុងរយៈពេលខ្លី។ ជាមួយគ្នានោះដែលក្លិបបានជូនពរដល់រូបគេឲ្យទទួលបានជោគជ័យសម្រាប់គោលដៅបន្ទាប់របស់ខ្លួន។
យ៉ាងណាមិញក្រោយក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកាសចែកផ្លូវ កីឡាករ ច្រឹង ពលរដ្ឋ បានបង្ហោះសារមួយថា “នេះជាការសម្រេចចិត្តដ៏ពិបាកបំផុតក្នុងជីវិតបាល់ទាត់របស់ខ្ញុំគឺខ្ញុំបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនជាផ្លូវការ ដោយសារតែបញ្ហារាំរ៉ៃនៃរបស់ជង្គង់របស់ខ្ញុំ ។ ខ្ញុំកំពុងតែសំរាកព្យាបាល ហើយខ្ញុំនិងត្រលប់មកវិញនៅពេលអ្វីៗប្រសើរឡើង អរគុណសម្រាប់ការគាំទ្រ និង ក្តីនឹករលឹក ។ សូមមានពេលល្អជាមួយក្រុមគ្រួសារ និង សួស្តីឆ្នាំថ្មី ៕”