ក្រសួងបរិស្ថានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី១០ មីនា

ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៨.១៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន  ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប​ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តកោះកុង ខេត្តកំពង់ធំ  ខេត្តពោធិ័សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ

ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ  ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តប៉ៃលិន

Written by 

Related posts

Leave a Comment