លោក Kalns Jurgis ៖ កាន់ ម៉ូ  នឹងត្រូវអវត្តមានចំនួន១ខែទៀតឲ្យវិសាខា 

លោក Kalns Jurgis  គ្រូបង្វឹករបស់ក្លិបបាល់ទាត់វិសាខា បានបង្ហើបឲ្យដឹងថា ប្រធានក្រុម កាន់ ម៉ូ នឹងត្រូវអវត្តមានឲ្យក្លិបចំនួន១ខែទៀត ដោយសាររូបគេត្រូវសម្រាកព្យាបាលរបួសលលាដ៏ក្បាលឲ្យជាសះស្បើយ១០០%សិន ទើបចូលហ្វឹកហាត់ពេញលេញឲ្យក្រុមវិញបាន។

យ៉ាងណាក៏ដោយមកទល់នឹងពេលនេះ កាន់ ម៉ូ កំពុងមានស្ថានភាពល្អប្រសើរបន្ទាប់ពីបង្ហាញខ្លួនឲ្យក្រុមគោព្រៃកម្ពុជា ក្នុងពានរង្វាន់ AFF Cup 2024 ហើយក៏មានបញ្ហារបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងជំនួបទល់នឹងសិង្ហបុរី ដោយពេលនោះកម្ពុជា បានប្រកួតចាញ់សិង្ហបុរី ២-១។ បច្ចុប្បន្ននេះ កាន់ ម៉ូ កំពុងធ្វើការហ្វឹកហាត់ជាមួយក្លិបវិសាខា ក្រោយពីសម្រាកព្យាបាលរបួសនៅសិង្ហបុរីរយៈពេល១០ថ្ងៃ និងបន្តព្យាបាលនៅកម្ពុជា ជាបន្តទៀត តាមរយៈតាមដានស្ថានភាពយ៉ាងយកចិត្តទុកពីក្លិបវិសាខា។

ជុំវិញបញ្ហានេះ​លោក Kalns Jurgis  គ្រូបង្វឹករបស់ក្លិបបាល់ទាត់វិសាខា បាននិយាយថា «កាន់ ម៉ូគឺរូបគេមិនទាន់លេងបានទេ នៅពេលនេះយើងកំពុងតែរង់ចាំម៉ាសការពារមុខរបស់គាត់ ដែលនឹងមកដល់ ខែក្រោយ​ ទើបគាត់អាចចូលហាត់ពេញលេញជាមួយក្រុមវិញ។ ដើម្បីការពារខួរក្បាល និងលលាដ៏ក្បាលដែលបានប្រេះនោះ យើងត្រូវឲ្យជាដាច់ ១០០% សិន ដូច្នេះយើងត្រូវមានភាពអត់ធ្មត់សម្រាប់គាត់៕»

Written by 

Related posts

Leave a Comment