ទួរគី ថាអ៊ីស្រាអែល ជាអ្នកបង្កសង្គ្រាមហ្គាហ្សាពិតប្រាកដ មិនមែនជាជនរងគ្រោះទេ

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថា អ៊ីស្រាអែល គឺជាអ្នកឈ្លានពានក្នុងសង្គ្រាមហ្គាហ្សា មិនមែនជាជនរងគ្រោះទេ។

លោក Erdogan បានប្រាប់វេទិកាពិភពលោក TRT នៅទីក្រុងអ៊ីស្តង់ប៊ុលថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែល សម្លាប់ប្រជាជនហ្គាហ្សាចំនួន ៧០,០០០ នាក់ ដែលក្នុងនោះជាង ២០,០០០ នាក់ជាកុមារ។ ពលរដ្ឋប៉ាឡេស្ទីនជាង ១៧០,០០០ នាក់រងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។

លោក បានបន្ថែមថា គ្មានអគារណាមួយនៅសេសសល់នៅហ្គាហ្សាទេ សម្បីសាលារៀន ព្រះវិហារ វិហារអ៊ីស្លាម និងមន្ទីរពេទ្យ សុទ្ធតែត្រូវបានកំណត់គោលដៅដោយចេតនា។ ប៉ុន្តែអ្នកខ្លះបែរជាថាអ៊ីស្រាអែល ជាជនរងគ្រោះទៅវិញ។  

លោក បន្តថា អ៊ីស្រាអែល មិនមែនស្លូតត្រង់ទេ ផ្ទុយទៅវិញ គេគឺជាអ្នកឈ្លានពាន ដោយសង្កត់ធ្ងន់ និងចោទប្រកាន់ប្រព័ន្ធអន្តរជាតិបច្ចុប្បន្ន ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា ពន្យារពេលដំណោះស្រាយលើវិបត្តិមនុស្សធម៌បន្ទាន់បំផុត និងការរំលោភសិទ្ធិមនុស្សជាក់ស្តែង។ លោក ក៏បានស្នើសុំឱ្យរុះរើសម្រាប់ប្រព័ន្ធនេះផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment