នៅថ្ងៃទី១ ខែវិច្ឆិកានេះ លោក អ៊ុក សុធី ដែលជាគ្រូបង្វឹកបានដឹកនាំក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា បានចេញទៅបោះជំរុំហ្វឹកហាត់ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup Saudi Arabia 2026 នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន នាចុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។
សម្រាប់វគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup Saudi Arabia 2026 គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២២-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកម្ពុជា ស្ថិតក្នុងពូលB ជាមួយគូប្រជែង ៥ក្រុមផ្សេងទៀត រួមមានក្រុមជម្រើសជាតិ U17 ឡាវ, ហ្គាំ, ប៉ាគីស្ថាន, យ៉េមែន និងម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ។ ការប្រកួតជម្រុះនេះ គឺចម្រាញ់យកតែក្រុមកំពូលតារាង ១ក្រុមប៉ុណ្ណោះឡើងទៅវគ្គបន្ដ៕


